អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញ និងសេវាមួយចំនួន។ ទំនិញដែលជាប់អាករនេះមាន ភេសជ្ជៈ ស្រា ស្រាបៀរ (២០%) និងបារី(១៥%)។ សេវាមួយចំនួនមានសេវាលំហែកំសាន្ត(១០%) ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស(១០%) និងសេវាទូរស័ព្ទ(៣%)។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២៥ (e-Filing) នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។