អាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់តាមអត្រា ៣% លើការផ្គត់ផ្គង់គ្រប់ដំណាក់កាល នូវសុរាមេរ័យ និងបារី។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២៥ (e-Filing) នៃខែបន្ទាប់ពីខែ ដែលមានការផ្គត់ផ្គង់។